ពិធីសំណេះសំណាលជាមួយយុវជនវិទ្យាល័យជាស៊ីមតាកែវ ក្រុងដូនកែវ ៤០០នាក់


ព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៣ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ឡាយ វណ្ណៈ អភិបាលរងខេត្ត និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញចុះសំណេះសំណាលជាមួយយុវជនវិទ្យាល័យជាស៊ីមតាកែវ ក្រុងដូនកែវ ៤០០នាក់ ដើម្បីពង្រឹង និងពង្រីកកម្លាំងយុវជន ដែលស្ថិតក្នុងការសិក្សាថ្នាក់ទី ១០-១១-១២ ពិសេសយុវជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង អោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និង ធ្វើជាភ្នាក់ងាររបស់គណបក្សក្នុងការកសាងបណ្តាញ បំផុសចលនាយុវជននិងប្រជាជនអោយគាំទ្រ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីសំណេះសំណាលរួមមាន ៖
-គោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ។
-ស្នាដៃធំៗរបស់គណបក្សប្រជាជនកម្ពុជា
-ការបោះឆ្នោតនៅប្រទេសកម្ពុជា
-គោលការណ៍ផ្តល់អាហារូបករណ៍ និង ផ្តល់ទីកន្លែងស្នាក់នៅ ដល់និស្សិតដែលជាយុវជនបក្ស
-ការប្រៀបធៀបស្នាដៃនិងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជារវាងគណបក្សផ្សេងៗ
-ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាបកស្រាយពីការសន្យាខ្យល់របស់គណបក្សប្រឆាំង ។
ជាចុងក្រោយ លោក ឡាយ វណ្ណៈ បានធ្វើការផ្តាំផ្ញើដល់ប្អូនៗយុវជនទាំងអស់អោយខិតខំរៀនសូត្រ ធ្វើជាយុវជនគំរូក្នុងសង្គម ជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អដោយបំពេញកាតព្វកិច្ច ទៅចូលរួមបោះឆ្នោត នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ នាពេលខាមុខ កុំបីខាន។
309831_327669960667901_1624116496_n 312393_327669627334601_461708999_n 428347_327669540667943_850265349_n 523196_327670367334527_560764206_n 542281_327670277334536_1450304967_n