ឯកឧត្តម ឡាយ វណ្ណៈជួបតំណាងកម្មករ១៧នាក់ មកពីរោងចក្រហ្គាបូថេក Trading Company


រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតិឲ្យអជ្ញាធរ ជំនាញពាក់ព័ន្ធ និងតំណាងកម្មករ១៧នាក់ មកពីរោងចក្រហ្គាបូថេក Trading Company ដែលមានទីតាំងនៅភូមិព្រហូត សង្កាត់តការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាមួយចំនុចដែលមិនទាន់បានការឯកភាពគ្នា រវាងនិយោជក និងបងប្អូនកម្មករដែលបានធ្វើកូដកម្មមិនព្រមចូលធ្វើការដោយស្នើសុំដកលោកស្រី ផាន សុភក្រ័ចេញពីរោងចក្រ។ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមគឺតែងតែគិតគូពីបងប្អូនកម្មករជានិច្ចដោយខិតខំយ៉ាងណាត្រូវតែស្វែងរកអ្នកវិនិយោគិនមក បណ្តាក់ទុនរកស៊ីក្នុងប្រទេសយើងជាពិសេសគឺក្នុងខេត្តតាកែវយើងតែម្តង ជាក់ស្តែងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមអភិបាលខេត្តបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គឺឯកឧត្តមបានអំពាវនាវដល់អ្នកវិនិយោគិននៅក្នុងទីក្រុងស៊ាងយ៉ាង ពិនិត្យលទ្ធភាព ធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ជាពិសេសលើវិស័យកសិកម្មដូចជា វិនិយោគលើ រោងចក្រផលិតគ្រឿងយន្តកសិកម្ម រោងចក្រផលិតជី កសិកម្ម រោងចក្រផលិតចំណីសត្វ។ស្តែងចេញពីសកម្មភាពទាំងអស់នេះគឺឯកឧត្តមធ្វើអ្វីៗដើម្បីប្រយោជន៏បងប្អូនប្រជាពលរដ្ឋតែទាំងអស់។ ជាលទ្ធផលក្នុងការសម្របសម្រួលនេះគឺបងប្អូនកម្មករបានយល់ព្រមចូលធ្វើការជាធម្មតាវិញនៅសប្តាហ៍ក្រោយ ហើយឯកឧត្តមនិងខិតខំសម្របសម្រួលជាថៅកែរោងចក្រដើម្បីអប់រំអត្តចរិត និងសីលធម៌របស់អ្នកមើលការខុសត្រូវក្នុងរោងចក្រ។
14079562_611078372396986_2925182152996014308_n 14095696_611078485730308_7460044848445592672_n 14100358_611078442396979_1247347936544491455_n 14102328_611078489063641_8369322185613185840_n 14141704_611078375730319_9106692238198917152_n