ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត តាកែវបាន ចុះសួរសុខទុក្ខ និងនាំយកអំណោយជាអង្ករចំនួន ៥តោន ជូនកងយុទ្ធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ រួមដំណើរដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។
ឯកឧត្តមបានមានប្រសាសន៍ថាកម្លាំងប្រដាប់អាវុធបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសបាន រួមចំណែកក្នុងការនាំយក នូវសន្តិភាពជូនប្រទេសជាតិ ហើយសូមបងប្អូន កងកម្លាំងប្រដាប់អាវុធទាំងអស់បន្តរ រួបរួម និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍជាតិយើង ហើយឯកឧត្តម នឹងឆ្លៀតឱកាសដើម្បីចុះទៅសួរសុខទុក្ខវីរៈកងយុទ្ធពលខេមរភូមិន្ទ របស់យើ់ងដែលឈរជើងការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅតំបន់ព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនកងកម្លាំងយើងថាក្នុង អាណត្តិរបស់ឯកឧត្តមជាអភិបាលខេត្តតាកែវ ឯកឧត្តមនឹង ខិតខំកសាងហេដ្ឋា រចនាសម្ព័ន្ធឲ្យបានច្រើនជាពិសេសផ្លូវថ្នល់ គឺត្រូវធ្វើ ឲ្យដល់តំបន់ប្រជាពលរដ្ឋ ក្រីក្រដើម្បីជួយសម្រួលការធ្វើចរាចររបស់គាត់ និងរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ដោយឡែកផ្លូវទាល់នៅក្នុងក្រុងដូនកែវ នឹងត្រូវធ្វើទំលុះ ទាំងអស់ដើម្បី ងាយស្រួលក្នុងការធ្វើចរាចរ។ឯកឧត្តមបានបន្ថែម ទៀតថា អាជ្ញាធរខេត្ត តែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់ជាន់ ថ្នាក់ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ជាក់ស្តែងថ្មីៗនេះ ខេត្តទើបតែបាន ផ្តល់ជូន រ៉ឺម៉កម៉ូតូចំនួន ០៣គ្រឿងជូនឃុំចំនួន ០៣ ក្នុងស្រុកអង្គរបុរីដើម្បីដែល មានជម្ងឺមកមន្ទីរពេ្យដោយមិនគិតប្រាក់។ ជាចុងក្រោយឯកឧត្តម អភិបាលខេត្តក៏ បានឧបត្ថម្ភត្រីខកំប៉ុងចំនួន ១0កេស និងថវិកា ២,០០០,០០០ រៀល បន្ថែមទៀតដល់ តំបន់ប្រតិបត្តិការសឹករងខេត្ត។