ពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥


រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ ក្រោមអធិបតីភាបឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវជាច្រើនរូប។
ក្នុងឱកាសនោះគណអធិបតីបានផ្តាំផ្ញើរកងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អក្នុងការការពារ និងថែរក្សាសុន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
10917448_387338231437669_2845277290677550865_n 10923255_387338134771012_1995638139882160320_n 10941846_387338131437679_4968570612764498995_n 10945778_387338168104342_6448802046399775542_n