ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្សភូមិ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ចំនួន ២៤០នាក់ និងមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្តចុះជួយស្រុកព្រៃកប្បាស ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ សុខន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម កៅ ឆែ ប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៏គណបក្សខេត្ត និង ឯកឧត្តម ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតាំងយ៉ាប។កម្មវិធីនេះប្រារព្ឋធ្វើ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភូមិរលួស ឃុំតាំងយ៉ាប់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។