រដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយការងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់មន្រ្តីរាជ ការ និស្សិត សិស្ស អង្គការសង្គមស៊ីវិល និងម្ចាស់ភោជនីយ៍ដ្ឋាន ម្ចាស់ផ្ទះសំណាក់


ព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយការងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់មន្រ្តីរាជ ការ និស្សិត សិស្ស អង្គការសង្គមស៊ីវិល និងម្ចាស់ភោជនីយ៍ដ្ឋាន ម្ចាស់ផ្ទះសំណាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក ខាន់ សុខា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និស្សិត សិស្ស អង្គការសង្គមស៊ីវិល កំម្លាំងកងរាជអាវុធហត្ថខេត្ត មន្រ្តីនាយទាហាន និងម្ចាស់ភោជនីយ៍ដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ដែលមានមូលដ្ឋានក្នុង ខេត្តតាកែវ ចូលរួមជាច្រើនកុះករ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរភូមិ-ឃុំ-ស្រុក-ក្រុង ត្រូវ ធ្វើបច្ចុប្បន្ន ភាពជនប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាឲ្យបានច្បាស់ លាស់ ហើយ យន្តការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ហើយត្រូវបង្កើតគណៈកម្មាធិការតាមគោលដៅនៅមូលដ្ឋានគ្រប់ទី កន្លែង សម្រាប់ទទួលខុស ត្រូវការងារជំនាញគ្រឿងញៀននេះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ មូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោលដៅ ដូចជា នៅតាមសណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជា ពលរដ្ឋ ដោយឲ្យពួកគាត់ ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារជួញដូរ និងប្រើប្រាស់ គ្រឿងញៀននេះ ទទួលបានប្រសិទ្ធភាពខ្ពស់៕