អាជ្ញាធរស្រុកបាទី សហការជាមួយមន្ទីរជំនាញ ចុះធ្វើវេទិកាសាធារណៈ និងបញ្ច្រាបការយល់ដឹងស្តីពីការធ្វើចំណាកស្រុក


ក្រោមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹក ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នៅក្នុងបរិវេណវត្តបន្ទាយរី ឃុំពារាម ស្រុកបាទី ខេត្តតាកែវ អាជ្ញាធរស្រុកបាទី បានសហការជាមួយមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអង្គការប្រភពទឹកនៃក្តីសង្ឃឹម បានចុះធ្វើវេទិកាសាធារណៈ ស្តីពីការធ្វើចំណាកស្រុក ដើម្បីអប់រំ និងបញ្ច្រាបការយល់ដឹងរបស់បងប្អូនប្រជាពលដ្ឋឱ្យបានដឹងពី ការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព ដោយមានការសម្តែងពីតួអង្គផ្ទាល់ដែលដើរតួជាអ្នកធ្វើចំណាកស្រុក បង្ហាញជូនបងប្អូនអំពីគុណសម្បតិ្តនៃការធ្វើចំណាកស្រុក និងគ្រោះថ្នាក់នៃចំណាកស្រុកផងដែរ ។
កម្មវិធីនេះស្ថិតក្នុងអធិបតីភាព លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ ខេត្តតាកែវ លោក ប៊ុន បូរិន ប្រធានមន្ទីរសង្គមកិច្ច ខេត្តតាកែវ និងលោក ណុប ប៊ុណ្ណាន ប្រធានអង្គការប្រភពទឹកនៃក្តីស្រឡាញ់ និងមានការចូលរួមពី លោកលោកស្រី ក្រុមប្រឹក្សាឃុំពារាម មេភូមិគ្រប់ ប្រជាពលរដ្ឋ សរុប ១៥០នាក់។
photo_2018-05-11_11-09-08
photo_2018-05-11_09-00-28
photo_2018-05-11_09-00-34
photo_2018-05-11_09-00-39
photo_2018-05-11_09-00-56
photo_2018-05-11_11-09-02