ឯកឧត្តម កែវ រ៉េមី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋានឃុំព្រៃកប្បាស និងឃុំអង្កាញ់ចំនួន១២៣នាក់


ឯកឧត្តម កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាសបានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋានឃុំព្រៃកប្បាស និងឃុំអង្កាញ់សរុបចំនួន១២៣នាក់ និងមានការចូលពីសំណាក់ឯ.ឧ ហង្ស ម៉ើន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃកប្បាស និងសហការី ឯ.ឧ ហែម សាអែមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃកប្បាស ព្រមទាំងសហការី លោក អុិត សារ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស លោក ញ៉ែម ស្រស់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ព្រមទាំងសហការី ។
នៅក្នុងកម្មវិធីនេះ ឯ.ឧ បានលើកឡើងអំពីតម្លៃសន្តិភាព សូមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា ជួយថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាពទើបមានការអភិវឌ្ឍ។
ឯកឧត្តតមបានបន្តលើកឡើងថា បញ្ហាសិទ្ធមនុស្សនៅកម្ពុជា សព្វថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងមាន មានសិទ្ធិសេរីភាពពេញលេញទាំងការបញ្ចេញមតិ ការដើរហើរ ការប្រកបរបរចិញ្ចឹមជីវិត តែសូមឲ្យចេះគោរពសិទ្ធិអ្នកដ៏ទៃ និងគោរពច្បាប់រដ្ឋ។
ម៉្យាងវិញទៀតចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ឃុំ ភូមិ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជៀសវាងការយកលុយក្រៅពីច្បាប់កំណត់ ដោយមិនប្រកាន់និន្នាការនយោបាយ និងមានភាពរួសរាយរាក់ទាក់៕
អង្គពិធីប្រារពធ្វើនៅវត្តព្រៃកប្បាស ស្ថិតក្នុងឃុំព្រៃកប្បាស ខេត្តតាកែវ
នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៨
85D1E085-482E-42E6-9BAC-197807030F6B 8A8E79AB-90D6-4791-B6AF-57E206201DA7 9BBD0615-9910-43CD-BC3D-29B66587B542 7576A73B-CB2D-473B-8284-4BC0DC5F77BE