ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាង រាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក បាទី បានអញ្ជើញសំណេះសំណាលជាមួយ អ៊ុ ពូ មីង ដែលជាមន្ត្រីចូល និវត្តន៍ចំនួនជាង ៦០០នាក់នៅស្រុកបាទី។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណ ចំពោះ អ៊ុ ពូ មីង ដែលបានខិតខំចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ និងបម្រើប្រទេសជាតិនាពេលកន្លងមក។ ឯកឧត្តម បានបន្តថាក្នុងចំណោម អ៊ុ ពូ មីងទាំងអស់ មានមួយចំនួនបានចូលរួមកសាងប្រទេសតាំងពីបាត ដៃទទេ ហើយបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រទេសរហូតមកដល់សព្វថ្ងៃ ជាពិសេសពួកគាត់បានចូលរួមចំណែក យ៉ាងធំធេងក្នុងការការពារសន្តិភាពនៅក្នុងប្រទេស ហើយសន្តិភាពដែល ជាប្រភពនៃការអភិវឌ្ឍន៍នេះគឺ ជាសា្នដៃនៃការប្រឹងប្រែងចូលរួមរបស់ អ៊ុ ពូ មីង ជាអតីតមន្ត្រីរាជការ កងកម្លាំង ដោយអនុវត្តតាមគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។