អតីតសមាជិកគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតសរុប ៤០៦នាក់ ក្នុងឃុំដូង ស្រុកបាទី ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោមងធិបតីភាព ឯកឧត្តម បណ្ឌិត ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម គឹមរដ្ឋ ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដូង ឯកឧត្តម គិន ណែត ប្រធានគណៈប្រចាំការគណបក្សខេត្ត នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នាបរិវេណការិយាល័យគណបក្សឃុំដូង។
ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្តមគណៈអធិបតីបានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណចំពោះការភ្ញាក់រលឹករបស់បងប្អូន ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបង្ញាញពីការរួបរួមគ្នារបស់មហាគ្រួសារខ្មែឬ ក្រោយពេលដែលបងប្អូនបានចាញ់បោកគោលនយោបាយប្រជាភិថុតរបស់ក្រុមអ្នកនយោបាយអគតិមួយក្តាប់តូចដែលតែងតែដើរបំភ្លៃ បំភ្លើស ញុះញង់ បំបែកបំបាក់សាមគ្គីជាតិខ្មែរ។
ឯកឧត្តមក៏បានផ្តាំផ្ញើរ បងប្អូនសូមចូលរួមធ្វើជាគំរូនៃការបង្រួបបង្រួមជាតិ ព្រោះថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលតែងតែដឹកនាំ និងបំផុសគំនិតបង្រួបបង្រួមជាតិតាំងពីដើមរៀងមក ហើយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺជាថ្នាក់ដឹកនាំគំរូដែលមានសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អ ហើយតែងតែនៅជាមួយប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ខិតខំអភិវឌ្ឍន៍ប្រទេសដើម្បីប្រជាពលរដ្ឋ។