ឯកឧត្តម ឡាយ វណ្ណៈ បន្តចុះជួបជាមួយសាខាគណបក្សភូមិ គណបក្សឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំជើងគួន ឃុំស្លា និងឃុំរវៀង ក្នុងស្រុកសំរោង ខេត្តតាកែវ


រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានចុះសំណេះសំណាលជាមួយសាខាគណបក្សភូមិ គណបក្សឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំជើងគួន ឃុំស្លា និងឃុំរវៀង ក្នុងស្រុកសំរោង ខេត្តតាកែវ នៅតាមស្នាក់ការគណបក្សនៃឃុំនីមួយៗ។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់គណបក្សភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។
បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់ភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត។
១
២
IMG_4668
IMG_4686
IMG_4694
IMG_4695