ព្រឹកថ្ងៃសៅរិ៍ទី១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តតាកែវ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានសមាជិក សមាជិកា គណបក្សចូលរួមសរុបចំនួន ១០៤២ នាក់។
បន្ទាប់ពីប្រារព្ធពិធីជួបជុំនិងសំណេះសំណាលជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំទូទាំងខេត្តតាកែវរួចមក ឯកឧត្តម ប៊ិន ឈិន បានអញ្ជើញជូនដំណើរក្បួនឃោសនាដែលត្រូវបានដង្ហែ នៅតាមដងវិថីនានា ឆ្ពោះទៅកាន់មូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តតាកែវ យ៉ាងអធិកអធម ជាមួយនឹងទឹកមុខរីករាយ ប្រកបដោយការជឿជាក់ថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដ៏ធំបំផុតនៅកម្ពុជាដែលមានការគាំទ្រយ៉ាងលើសលុប និងមានសមាជិករាប់លាននាក់នៅទូទាំងប្រទេស នឹងបន្តទទួលបានជ័យជំនៈយ៉ាងធំធេងពីការបោះឆ្នោតជ្រើសតាំងព្រឺទ្ធសភានាពេលខាងមុខនេះ។