ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជម្រុញឱ្យមានចលនាប្រឡងប្រណាំងភូមិឃុំ ដើម្បីជម្រុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត


នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ស្រុក គណៈអភិបាល និងមន្ត្រីរាជការចំនួន ៤៤០នាក់ក្នុងស្រុកត្រាំកក់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃ១៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជម្រុញឱ្យមានចលនាប្រឡងប្រណាំងភូមិឃុំ ដើម្បីជម្រុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយប្រសិនបើភូមិ ឃុំណាបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ និងទទួលបានការគាំទ្រច្រើនជាងគេនឹងទទួលបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមផ្ទាល់។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ដែលបានខិតខំ អនុវត្តនូវគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល និងមប្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានជម្រុញ ដល់មន្ត្រីរាជការទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋ ហើយត្រូវជួយអន្តាគមន៍ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា បន្ថែមពីនោះត្រូវពង្រឹងបន្ថែមនូវការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង និងអកប្បកិរិយារបស់មន្ត្រីដើម្បីឱ្យសក្តិសមជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ។
IMG_2617
IMG_2618
IMG_2626
IMG_2644
IMG_2646
IMG_2665
IMG_2666