ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១១ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដឹកនាំដោយ លោក ឡាយ វណ្ណៈ លោក សូខន បញ្ញារិទ្ធ និងលោកស្រី ហ៊ុន ដានី ជាអនុប្រធាន រួមដោយយុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ បានចុះសួរសុខទុក្ខដល់ប្រជាជនពលរដ្ឋដែលរលំផ្ទះដោយសារ ទឹកជំនន់ចំនួន ៧គ្រួសារ នៅឃុំ ព្រៃយុថ្កា ស្រុកកោះអណ្ដែតព្រមទាំងបាន ឧបត្តម្ភថវិកាក្នុង១គ្រួសារ ចំនួន ២០ម៉ឺនរៀល ។