ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការក្នុងស្រុកបូរីជលសារ


បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារសហគមន៍កំពង់ជ្រៃថ្មីរួចមក រសៀលថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ ចំនួន១២៣នាក់ ក្នុងស្រុកបូរីជលសារ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរ និងអគុណដល់មន្ត្រីរាជការក្នុងស្រុកបូរីជលសារទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមឱ្យបន្តការខិតខំបន្ថែមទៀតដើម្បីភាពរីកចំរើននៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មេភូមិ ក្រុមប្រឹក្សាឃុំ ស្រុក និងមន្ត្រីរាជការក្នុងស្រុកបូរីជលសារ សូមធ្វើការពិនិត្យជាក់ស្តែងឱ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងរយៈពេលហើយរាយការណ៍ទៅខេត្ត ដោយខេត្តបានបង្កើតគណៈកម្មការមួយដើម្បីចុះពិនិត្យជាក់ស្តែង ហើយនឹងធ្វើសំណើរទៅរាជរដ្ឋាភិបាលដើម្បីស្នើសុំផ្តល់កម្មសិទ្ធស្របច្បាប់ជូនអ្នកដែលពុំមានដីធ្លីពិតប្រាកដ។ ហាមដាច់ខាតការជួលដីស្រែប្រាំងនៅតាមព្រំដែនឱ្យជនបរទេស ហាមឃាត់ការជួលកម្លាំងពលកម្មបរទេស ហើយត្រូវរាយការណ៍បន្ទាន់ខេត្តប្រសិនបើមានជនណាយកឈ្មោះថ្នាក់ដឹកនាំខេត្ត ឬថ្នាក់ដឹកនាំជាន់ខ្ពស់មកប្រើដើម្បីជួលដីឱ្យជនបរទេស។ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ ធ្វើការបង្រួបបង្រួម យកចិត្តទុកដាក់ ចុះជួប និងជួយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយ ដើម្បីឱ្យគាត់មានអារម្មណ៍កក់ក្តៅជាមួយយើង។
IMG_2246
IMG_2255
IMG_2257
IMG_2266
IMG_2293
IMG_2298
IMG_2300
IMG_2311
IMG_2324