អតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ៧៨នាក់ នៅស្រុកអង្គរបូរី ស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា


អតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ៧៨នាក់ នៅស្រុកអង្គរបូរី ប្តេជ្ញាចិត្តស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការនាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៨ នៅការិយាល័យគណបក្សស្រុក ក្រោមអធិបតីភាពឯកឧត្តម គិន ណែត ប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម ហារី សំអាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
តំណាងសមាជិកគណបក្សដែលទើបត្រូវបានប្រកាសទទួលស្គាល់ថ្មីបានឡើងថ្លែងក្នុងអង្គពិធីថាការចូលលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺជាការចូលរួមដោយស្ម័គ្រចិត្ត ក្រោយពីសង្កេតឃើញពីការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ ហើយពួកគាត់ចូលមកនេះគឺដើម្បីមានឱកាសក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។ តំណាងប្រជាពលរដ្ឋក៏បានប្តេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់បក្ស ហើយប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។
ក្រោយពីបានស្តាប់នូវមតិ និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មីរួចមក ឯកឧត្តម គិន ណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការមកនេះគឺបង្ហាញពីការរួបរួមជាតិរវាងខ្មែរ និងខ្មែរដើម្បីគោលដៅរួមសម្រាប់ប្រទេសជាតិរបស់យើង។ ឯកឧត្តមបានហៅការសម្រេចចិត្តរបស់បងប្អូនថាជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងចំពេលវេលាពីព្រោះប្រទេសជាតិរបស់យើងត្រូវការការួបរួមគ្នាដើម្បីកាពារសន្តិភាព ស្ថេរភាព ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសន្តិភាពនេះបាន ដូច្នេះការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បងប្អូននឹងមានឱកាសក្នុងការចូលរួមបម្រើប្រទេសជាតិ ប្រជាជន ការពារសន្តិភាព ស្ថេរភាព និងអភិវឌ្ឍសង្គមយើងឱ្យរីកចំរើនទៅមុខបន្ថែមទៀត។
IMG_1958
IMG_1965
IMG_1966
IMG_1979
IMG_1991
IMG_1994
IMG_1998
IMG_1999