ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ជូលអតីតក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធនិង បម្រុងមកពីអតីតគណបក្សសង្គ្រោះជាតិចំនួន២៧រូប ជាសមាជិកផ្លូវការ ។


ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក
ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតកែវ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្ស មកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាស
ទទួលស្គាល់ជាផ្លូវការជាសមាជិគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង។
ក្រោយពីបានទទួលសេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជារួចមកលោក ប៉ែន សារឿន តំណាងសមាជិកទាំង២៧រូប បានប្តេជ្ញាចិត្តនឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជន ស្មោះត្រង់ និងចូលរួមក្នុងគ្រប់សកម្មភាពរបស់គណបក្ស។
បន្ទាប់ពី ស្តាប់ការការប្ដេជ្ញាចិត្តរបស់លោក ប៉ែន សារឿន រួចមកឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាមួយគណបក្សប្រជាជន ។
លោកបន្តថា ការចូលរួមរស់ជាមួយគណប្រជាជនកម្ពុជា នាពេលនេះ គឺជាចូលរួមថែរក្សានូវសុខសន្តិភាព ការចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែ មានភាពរីកចម្រើន ឡើងថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ចុងបញ្ចប់ឯកឧត្តមវេជ្ជបណ្ឌិតប្រធានបានផ្តល់នូវមតិណែនាំផ្តាំផ្ញើដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល អោយយល់ពីការប៉ុនប៉ងផ្តួួលរំលំ
រដ្ឋាភិបាលតាមការធ្វើបដិវត្តន៍ពណ៌និង ត្រូវខិតខំបង្កើនការយកចិត្តដាក់ឆ្លើយតបនិងដោះស្រាយថែមទៀតចំពោះតម្រូវការ និងសុខទុក្ខ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជាតាំងពីចាប់កំណើតមក។
1
2
photo_2017-12-07_09-48-55
photo_2017-12-07_10-49-45 (2)
photo_2017-12-07_10-49-45
photo_2017-12-07_10-49-47
photo_2017-12-07_10-49-50
photo_2017-12-07_10-49-56