ឯកឧត្តម លោក ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចំរុះចុះរុះរើសង្វៀនជល់មាន់ខុសច្បាប់នៅស្រុកបាទី


នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងចម្រុះ ដែលក្នុងនោះមាននគបាល អាវុធហត្ថ និងមន្រ្តីយោធាជាង១០០នាក់ ចុះរុះរើទីតាំងជល់មានខុសច្បាប់មួយ នៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមបានបញ្ជាក់ថា សង្វៀនជល់មាន់ខុសច្បាប់ខាងលើនេះអាជ្ញាធរបានចុះមកអប់រំណែនាំ និងជូនដំណឹងឱ្យបិទចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់អាជីវកម្ម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទេ ព្រោះម្ចាស់សង្វៀនជល់មាន់ខាងលើនេះ អាងអំណាច និងបក្ខពួករបស់ខ្លួន ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនមានក្តីកង្វល់ និងព្រួយបារម្ភជាខ្លាំង ដូច្នេះឯកឧត្តមក៏បានដឹកនាំកម្លាំងចុះមកដោយផ្ទាល់តែម្តង។
ឯកឧត្តមអភិបាលខេត្ត បានអះអាងថា បន្ទាប់ពីរុះរើ រដ្ឋបាលខេត្ត នឹងដាក់ពាក្យបណ្ដឹងម្ចាស់ដីដែលជួលទីតាំងឲ្យបើកល្បែងស៊ីសងខុសច្បាប់ ដោយប្ដឹងរឹបអូសដីមកជាសម្បត្តិរដ្ឋតែម្តង។
IMG_0303
IMG_0315
IMG_0322
IMG_0325
IMG_0335
IMG_0340
IMG_0344
IMG_0362
IMG_0367
IMG_0376
IMG_0388