រដ្ឋបាលខេត្តតាកែវ ផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃស្តីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន


ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តតាកែវ ផ្សព្វផ្សាយលិខិត ០៣៥ស.ណ.ន ក្រសួងមហាផ្ទៃស្តីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាពឯ.ឧ កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក យស់ ណាស៊ី អភិបាលរងខេត្ត ។
តាមរយៈការផ្ទៀងផ្ទាត់របស់ក្រសួងមហាផ្ទៃឃើញថាប្រជាពលរដ្ឋជិត៣៥%កំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអាត្រានុកូលដ្ឋាននាំឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការស្នើសុំសេវាកែតម្រូវឡើងវិញ។
ដើម្បីសម្រួលដល់ការលំបាកទាំងនេះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំតាមរយៈលិខិតលេខ ០៣៥ ស.ណ.ន អំពីការកែតម្រូវ និងធ្វើមោឃភាពបញ្ជីអត្រានុកូលដ្ឋានដល់គ្រប់រាជធានី-ខេត្ត។
ដោយយោងតាមខ្លឹមសារស្មារតីនៃសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តតាកែវបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋដែលអាចកែតម្រូវបានមានដូចជា៖ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ខ្លួន ភេទ អាយុឪពុកម្តាយ ថ្ងៃកំណើតសុរិយគតិ ចន្ទគតិ ភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ខ្ទង់ទីកន្លែងកំណើត ការខកខានមិនបានចុះព័ត៌មានក្នុងបញ្ជីអត្រានុកូលដ្ឋាន…។ល។
នីតិវិធីនៃការកែតម្រូវត្រូវទាក់ទងនៅមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ប្រសិនបើឋិតនៅក្នុងឆ្នាំ ប៉ុន្តែបើឆ្នាំកន្លងផុតត្រូវទាក់ទងនៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ សាលាក្រុង សុ្រក ខណ្ឌ នៃទីតាំងដែលបានរក្សាទុក រយៈយ៉ាងយូរ៣ថ្ងៃ ថ្ងៃធ្វើការ។
ចំពោះព័ត៌មានលំអិតទាក់ទងនៅសាលាក្រុង ស្រុក ខណ្ឌ របស់សាមីខ្លួន។
photo_2017-11-20_10-04-21
photo_2017-11-20_10-04-29
photo_2017-11-20_10-04-33
photo_2017-11-20_10-04-38