អបអរសាទរខួបទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧


ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិនៅបរិវេណវិមានឯករាជ្យខេត្តតាកែវ។
ក្នុងឱកាសដ៏មហាអស្ចារ្យនេះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លា អង់អាចក្លាហានរបស់សម្តេចតា សម្តេចតាទួត ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ បានដឹកនាំតស៊ូរំដោះមាតុភូមិកម្ពុជាចេញពីនឹមអាណានិគមរហូតបានទទួលឯករាជ្យពេញលេញ និងទាមទារសិទ្ធ សេរីភាពពេញបរិបូរណ៍ដល់ប្រជាជន ប្រទេសជាតិ និងមាតុភូមិកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ប្រជាពលរដ្ឋកម្ពុជាជាកូនចៅ ចៅទួតរបស់ព្រះអង្គនឹងចងចាំជានិច្ចចំពោះមហាវីរៈភាពដ៏អស្ចារ្យព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងដឹងគុណដល់ វិញ្ញាណក្ខន្ធវីរៈបុរសដែលស្លាប់ ដោយការពារទឹកដីកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្តេជ្ញារួបរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពារ កសាង អភិវឌ្ឍប្រទេសជាតិឱ្យបានគង់វង្ស និងរីកចំរើន ជាពិសេសការពារនូវសន្តិភាពឱ្យបានដាច់ខាតមិនឱ្យជនអគតិ ឬបទេសណាមកបំផ្លាញបានឡើយ។
IMG_9256
IMG_9259
IMG_9267
IMG_9280
IMG_9287
IMG_9306
IMG_9351
IMG_9390
IMG_9444
IMG_9464