ឯកឧត្តម សុខ ពុទ្ធិវុធ ចូលរួមគោរពព្រះវិញាណក្ខន្ធព្រះបរមរតនកោដ្ឋ


រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមអមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយឯកឧត្តមបណ្ឌិតត្រាំ អ៊ីវតឹក ដើម្បីគោរពព្រះវិញ្ញាណខ័ន្ធព្រះបរមរតនកោដ្ឋ នៅស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ។
ពិធីគោរពគោរពព្រះវិញ្ញាណខ័ន្ធ គឺធ្វើឡើងដើម្បីសំដែងនូវការគោរពដឹងករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះបរមរតនកោដ្ឋ និងការរំលឹកនូវព្រះរាជបូជនីយកិច្ច របស់ព្រះបរមរតនកោដ្ឋ (សម្តេចឪ នរោត្តមសីហនុ) រហូតទទួលបានឯករាជ្យជាតិ ពី អាណានិគមនិយមបារាំងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
photo_2017-11-08_16-43-55
photo_2017-11-08_16-44-03
photo_2017-11-08_16-44-08
photo_2017-11-08_16-44-12
photo_2017-11-08_16-44-16
photo_2017-11-08_16-44-20
photo_2017-11-08_16-44-25