ឯកឧត្តម សុខ ពុទ្ធិវុធ ជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តជូនកីឡាករអុំទូក ទ្រាំងសុខសែនជ័យ


ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ខេត្តតាកែវ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯកំពង់ផែស្វយ័តរាជធានីភ្នំពេញ បានមកជួបក្រុមកីឡាករ ទូកងតាកែវទ្រាំងសុខសែនជ័យ និងផ្តល់ អំណោយជាថវិកា ៦លានរៀលសំរាប់ជារង្វាន់ដែលក្រុមកីឡាករទទួលបានជ័យជំនះលេីការប្រកួត៥លេីក រួមជាមួយសំភារះនិងភេសជ្ជ:មួយចំនួនផងដែរ។
ឯកឧត្តម បានកោតសរសេីរ និងថ្លែងអំណរគុណក្រុមកីឡាករនិងក្រុមការងារដែលបានខិតខំទាំងកំលាំងកាយចិត្តដេីម្បីជ័យជំនះ ជាកិត្តិយសដល់ខេត្តតាកែវយេីង ហេីយក៏បានជូនពរ សូមអោយធ្វេីដំណេីរត្រលប់ទៅវិញប្រកបដោយសុខសុវត្ថភាព។
FC2D6811-DDE8-46C5-84B9-23770053ABC9 8ABC8EBD-7A0E-403B-AB00-DE0FA2766B3A 9440AD2E-A9B6-4E25-A1DB-FE475FA7A011 A98128FA-2917-4D4B-B113-689F48A3635D 767D6C6F-3EDF-4CF6-AD6F-E7C8125E0D70