គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រកាសបញ្ជូលអតីតក្រុមប្រឹក្សាក្រុងដូនកែវមកពីគណបក្សសង្គ្រោះជាតិ ជាសមាជិកផ្លូវការ


ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្ស ដោយលោក យាន វ៉ាន់ដេត សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ក្រោយពីបានទទួលសេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជារួចមកលោក យាន វ៉ាន់ដេត បានប្តេជ្ញាចិត្តនឹងដើរតាមគោលនយោបាយរបស់គណបក្ស ស្មោះត្រង់ និងចូលរួមក្នុងគ្រប់សកម្មភាពរបស់គណបក្ស។បន្ទាប់ពី ស្តាប់ការការប្ដេជ្ញាចិត្តរបស់លោក យាន វ៉ាន់ដេត រួចមកឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានសំដែងនូវការស្វាគមន៍ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាមួយគណបក្សប្រជាជន ។
លោកបន្តថា ការចូលរួមរស់ជាមួយគណប្រជាជនកម្ពុជា នាពេលនេះ គឺជាចូលរួមថែរក្សានូវសុខសន្តិភាព ការចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែ មានភាពរីកចម្រើន ឡើងថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវ នៃគណបក្សសង្គ្រោះជាតិ លោក យាន វ៉ាន់ដេត បានដាក់លិខិតសុំ ចូលរួមរស់ជាមួយនឹង គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿទៅលើ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយជាតិមាតុភូមិ ដែលនេះគឺជាអំពើក្បត់ជាតិ។
នៅក្នុងពិធីនោះក៏មានការប្រកាសតែងតាំងលោក សុខ សំណាង ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក ហោ ប៊ុនវឌ្ឍហ៍ ជាសមាជិកគណៈកម្មាធិការគណបក្សខេត្តផងដែរ។
photo_2017-10-29_09-33-01
photo_2017-10-29_09-33-03
photo_2017-10-29_09-33-05 (2)
photo_2017-10-29_09-33-05
photo_2017-10-29_09-33-06
photo_2017-10-29_09-33-08