ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចូលរួមខួប ២០ឆ្នាំនៃមន្ទីរពេទ្យភ្នែកតាកែវ


ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរខួបកលើកទី២០ឆ្នាំ នៃមន្ទីរពេទ្យភ្នែកតាកែវ និងទិវាសុខភាពភ្នែកពិភពលោក ដែលប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ សមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងដៃគូរ អង្គការការីតាសកម្ពុជា ព្រះសហគមន៍កាតូលិក ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុននានា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សា និងអភិបាលស្រុក/ក្រុងទាំង១០ ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក បុគ្គលិកមន្ទីរពេទ្យ តាជីយាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ទិ ក្រុមយុវជនភ្លេងកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករសរុបប្រមាណ១៧០០នាក់។
សូមបញ្ជាក់ថាបច្ចុប្បន្នមន្ទីរពេទ្យភ្នែកតាកែវ មានបុគ្គលិកចំនួន៥៤នាក់ និងមានគ្រែចំនួន៦៥ សម្រាប់ទទួលអ្នកជំងឺសម្រាកព្យាបាល និងពិនិត្យជំងឺបានចំនួន៤៣៨.០៧១នាក់ ទទួលអ្នកជំងឺសម្រាកព្យាបាលបានចំនួន ៧០.៩៨១នាក់ និងវះកាត់ជំងឺភ្នែកបានចំនួន៦៥.៤៥៤នាក់។ដូចនេះមន្ទីរពេទ្យភ្នែកតាកែវ បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័សុខាភិបាលក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងនៅតាមខេត្តនានាទូទាំងប្រទេស និងក្នុងគោលបំណងកាត់បន្ថយអត្រាពិការភ្នែកនៅប្រទេសកម្ពុជា។
IMG_6146
IMG_6149
IMG_6154
IMG_6160
IMG_6170
IMG_6191