ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ គឺជាថ្ងៃកាន់បិណ្ឌទី១១ លោកជំទាវ ថេង អាយអាន្នី សុខ អាន ព្រមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញកាន់បិណ្ឌ នៅក្នុងវត្តឧទ្ទុម្ពរក្រោម ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រះវិញ្ញាណខ័ន្ធសម្តេច វិបុលបញ្ញា សុខ អាន
សម្តេចវិបុលបញ្ញា សុខ អាន គឺជាធនធានដ៏សំខាន់មួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា និងបានបូជាគ្រប់កម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចបានសាងស្នាដៃ និងសមិទ្ធផលធំៗជាច្រើនសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តតាកែវ និងស្រុកគិរីវង់ ហើយស្នាដៃ និងសមិទ្ធផលទាំងនេះនឹងស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូបជានិច្ច។