រដ្ឋបាលខេត្តតាកែវរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ


រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងមន្ត្រីរាជការក្នុងខេត្តតាកែវសរុបជាង ២០០នាក់។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងលោកស្រី គា សុភូ អតីតនាយករងរដ្ឋបាលសាលាខេត្ត ឱ្យកាន់តំណែងជាអភិបាលរងខេត្តជំនួសលោកស្រី នូ សុវណ្ណនី ដែលត្រូវចូលនិវត្តន៍។ ការតែងតាំងនេះគឺស្របទៅតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលផ្តល់ឱកាសដល់ស្ត្រីមានតួនាទីក្នុងជួថ្នាក់ដឹកនាំស្ថាប័ន ហើយអាចបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំ ក៏ដូចជាចូលរួមចំណែកក្នុងបំពេញភារកិច្ចនានាសំដៅលើកស្ទួកការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើន។
1
2
3
4
IMG_7052