ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡាខេត្ត


ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈអភិបាលខេត្តតាកែវ អញ្ជើញសំណេះសំណាល និងស្តាប់សំណូមពរមន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡាខេត្តសរុបចំនួន ២៣២នាក់ នាសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យខេត្ត។
ក្នុងឱកាសនោះឯកឧត្តមបានជម្រុញដល់មន្ទីរអប់រំពេលចាប់ផ្តើមបវេសកាលឆ្នាំសិក្សាថ្មី ត្រូវធ្វើការពង្រឹងម៉ោងបង្រៀនបន្ថែមទៀតដើម្បីពង្រឹងគុណភាពសិស្សានុសិស្សនៅក្នុងខេត្ត ហើយត្រូវចុះធ្វើអធិការកិច្ចពីការបង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅគ្រប់សាលាទាំងអស់។
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរត្រូវដឹកនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុង ហើយត្រូវចាត់ទុកមន្ត្រីក្រោមឱវាទទាំងអស់ដូចជាក្រុមគ្រួសាររបស់ខ្លួន យកចិត្តទុកដាក់ចំពោះ ជួយដល់មន្ត្រីដែលជួបប្រទះបញ្ហាជីវភាព ឬមានជំងឺជាដើម។
ឯកឧត្តមក៏បានសន្យាជួយដល់ឧត្្ថម្ភដល់មន្ត្រីណាដែលមានបំណងចង់បន្តការសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
នាពេលនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរដល់មន្ត្រីរាជការទាំងអស់ដែលបានបំពេញការងារយ៉ាងល្អកន្លងមក និងថ្លែងអំណរគុណដែលបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិបានយ៉ាងរលូនប្រកបដោយជោគជ័យ។
IMG_6569
IMG_6572
IMG_6582
IMG_6627
IMG_6632
IMG_6643