ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន៖ ការីកចំរើន ការអភិវឌ្ឍន៍ កើតឡើងដោយសារសន្តិភាពដែលនាំមក និងថែរក្សាដោយគណបក្សប្រជាជនកម្ពុជា


ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តពោធិ៍នាគរាជ ស្ថិតក្នុងភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទីស្តីការគណៈរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរីកចំរើន ការអភិវឌ្ឍន៍នានាដែលកើតឡើងនាពេលនេះគឺបានមកដោយសារសន្តិភាព ហើយសន្តិភាពនេះគឺបានមកដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថាប្រសិនបើគ្មានសន្តិភាពទេ សមិទ្ធផលនានាដូចជាសាលារៀន វត្តអារាម អាគារខ្ពស់ៗនានាច្បាស់ជាមិនអាចនៅគង់វង្សបានទេវានឹងត្រូវបានបំផ្លាញដោយសារសង្គ្រាមជាមិនខាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំបន្ថែមទៀតថា ក្រៅពីការខិតខំរក្សា និងការពារសន្តិភាពដែលជាឫសគល់នៃការអភិវឌ្ឍន៍ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន កម្មករ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រផងដែរ។
ពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តពោធិ៍នាគរាជនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តម លោកជំទាវជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

IMG_4983 IMG_4987 IMG_4989 IMG_5005IMG_5008 IMG_5029 IMG_5032 IMG_5035