ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រាប់ដល់លោកតាអាចារ្យកុំឱ្យជឿលើពួកបោកប្រាស់


នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញសំណេះសំណាលជាមួយ លោកតាអាចារ្យចំនួន ១៥០នាក់ទូទាំងខេត្តតាកែវ នៅមន្ទីរធម្មការ និងសាសនាខេត្ត។
ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ប្រធានមន្ទីររួចមក ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីការរីកចម្រើនរបស់ ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋត្រូវបានលើកកម្ពស់ ជាក់ស្តែងរហូតមកដល់ពេល នេះវត្តអារាម ជាច្រើនត្រូវបានកសាង ហើយលោកតាអាចារ្យក៏ត្រូវ បានបណ្តុះបណ្តាលយ៉ាងច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់លោកតាអាចារ្យទាំងអស់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះសូមទៅបោះឆ្នោតទាំងអស់គ្នា ហើយសូមជួយជម្រុញ ដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតគាំទ្រដល់អ្នកដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីបន្ត ដឹកនាំការពារ កសាងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍បន្តទៀត ហើយកុំជឿលើពួកបោកប្រាស់ដែលតែងតែញុះញុង លាបព័ណ៍ និងបោកប្រាស់ប្រជាពលរដ្ឋដើម្បីអំណាចផ្ទាល់ខ្លួន។
IMG_4489 IMG_4493 IMG_4498 IMG_4508 IMG_4509 photo_2017-05-26_16-08-52