បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកទ្រាំងថាមិនឱ្យបាត់អសនៈជាដាច់ខាត ហើយប្តេជ្ញាបង្កើនអសនៈបន្ថែមទៀត


បេក្ខជនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកទ្រាំង បានប្តេជ្ញាចិត្តនៅចំពោះមុខឯកឧត្តម ឡាយ វណ្ណៈ សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន ២១២រូបទូទាំងស្រុកទ្រាំង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅការិយាល័យគណបក្សស្រុកទ្រាំងថានឹងមិនឱបាត់អសនៈជាដាច់ខាត ហើយប្តេជ្ញាបង្កើនអសនៈបន្ថែមទៀត តាមរយៈសកម្មភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ ការយកចិត្តទុកដាក់ និងបម្រើប្រជាពលរដ្ឋកន្លងមករបស់សមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ហើយនឹងខិតខំបន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសគឺខិតខំអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើនសំដៅលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ ក៏បានអបអរសាទចំពោះការប្តេជ្ញាចិត្តរបស់បេក្ខជនទាំងអស់ នឹងបានកោតសរសើរចំពោះសកម្មភាពក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក ហើយបានជម្រុញឱ្យខិតខំទ្វេរដងបន្ថែមទៀត។ ឯកឧត្តមសង្កត់ធ្ងន់ថាយើងត្រូវមើលប្រជាពលរដ្ឋនឹងចិត្ត សូមកុំមើលនឹងភ្នែក ហើយត្រូវចុះជួបប្រជាពលរដ្ឋជាប្រចាំដើម្បីក្តាប់បាននូវតម្រូវការ និងបញ្ហាកង្វល់របស់គាត់ងាយស្រួលក្នុងការដោះស្រាយបញ្ហាទាំងនោះជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
1IMG_8852IMG_8866IMG_8871IMG_8888