ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី


កង្វល់មួយចំនួនធំរបស់ប្រជាពលរដ្ឋក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ដូចជាបញ្ហាចាក់សំរាមដែលជះក្លិនស្អុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ បញ្ហាផ្លូវថ្នល់ ជាដើម ត្រូវបានដោះស្រាយ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួច។
ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយចេះស្រលាញ់រាប់អានគ្នា សាមគ្គីគ្នា ហើយបើមានកង្វល់អីត្រូវរាយការណ៍ជាបន្ទាន់ទៅមេភូមិ ឃុំ ស្រុកដើម្បីជួយអន្តរាគមន៍ដល់បងប្អូនទាន់ពេលវេលា។
នាពេលនោះដែរឯកឧត្តមក៏បានជួយឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនដែលឯកឧត្តមតែងតែចាត់ទុកជាវីរបុរសរបស់ជាតិពិតប្រាកដ និងប្រជាបលរដ្ឋក្រីក្រនូវស័ង្គសី និងអង្ករដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន។
FB_IMG_1485068676714 FB_IMG_1485068681486 FB_IMG_1485068690044 FB_IMG_1485068702893 FB_IMG_1485068695161