អង្គពិធីស្ថិតក្រោមអធិភាព ឯកឧត្តម ស៊ូ ភិរិន្ទ អនុប្រធាន គណៈកម្មាធិការកណ្តាលក្រុមការងារចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារសេនាធិការថ្នាក់ជាតិចុះជួយ ខេត្តតាកែវ ឯកឧត្តម នួន បូផល ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំ ឯកឧត្តម ថោង សុគន្ធ អនុប្រធាន ក្រុមការងារចុះជួយឃុំ ឯកឧត្តម គិន ណែត អនុប្រធាន គណៈកម្មាធិបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សខេត្ត ឯកឧត្តម ឈួ សុធា អនុប្រធានក្រុមការងារ ខេត្តតាកែវ ចុះជួយស្រុកបាទី និងជាអភិបាលរងខេត្ត លោក អ៊ុក រី ប្រធានគណបក្សស្រុកបាទី និង បានការចូលរួមពី លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ សមាជិកបក្ស ឃុំ ភូមិ ប្រជាជន សរុបអ្នកចូល ៦៤១ នាក់ ។ អង្គសន្និបាតបានប្រារពធ្វើ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ នៅស្នាក់ការគណបក្ស ឃុំក្រាំងធ្នង់។