បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ លោកគ្រួ អ្នកគ្រូ និង ប្អូនៗសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិនៅស្រុកសំរោងរួចមក នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបន្តដំណើរជួបសំណេះសំណាលជាមួយលោកគ្រួ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិនៅស្រុកអង្គរបូរី។ ក្នុងពិធីនេះឯកឧត្តម ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានបានខិតខំបង្ហាត់បង្ហាញក្នុងការផ្ទេរ ចំណេះដឹងដល់ប្អូនសិស្សានុសិស្ស និងបានកោតសសើរដល់ប្អូនដែលទើបប្រឡងជាប់ថ្មី និងត្រូវខិតខំរៀនបន្ត ក្រេបយកចំណេះ វិជ្ជា ជំនាញផ្សេងៗទៀត ដើម្បីយកមកធ្វើការអភិវឌ្ឍភូមិឃុំ របស់យើង ព្រោះថាប្អូនៗគឺជាទំពាំងស្នងឬស្សី ហើយត្រូវខិតខំធ្វើយ៉ាងណាឲ្យក្លាយជាពលរដ្ឋល្អ ពលករជំនាញ និងពលរដ្ឋថ្លៃថ្នូរ។ ឯកឧត្តម បានផ្តាំផ្ញើប្អូនៗទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរ កុំលេងល្បែងពាលាផ្សេងៗដែលនាំឲ្យអន្តរាយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។