លោក យស ណាស៊ី អភិបាលរងខេត្តតាកែវ ព្រឹកថ្ងៃទី០៤ កញ្ញា បាននាំយកស្រូវពូជអ៊ីអ៊ែ៦៦ចំនួន៥០០គីឡូ ទៅចែកជូនដល់ប្រជាកសិករនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលកំពុងតែត្រូវការ សំណាបជាចំាបាច់ ខណៈដែលសន្ទូង សំណាងរបស់គាត់ខូតខាតទាំងស្រុងដើម្បីធ្វើជាថ្នាលរួមសម្រាប់ឲ្យប្រជាកសិករណា ដែលខ្វះខាតសំណាប ។ ក្នុងនោះដែរ លោក យស ណាស៊ី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់នូវស្រូវពូជអ៊ីអ៊ែ៦៦ចំនួន៣០តោន និងអង្ករ៥០តោន ប្រេងសាំង៥ពាន់លីត្រ ដល់អាជ្ញាធរខេត្តតាកែវ សម្រាប់យកទៅែកជូនដល់ប្រជាកសិករដែលខ្វះខាតសំណាប និងប្រជាកសិករដែលជួបនូវគ្រោះទឹកជំនន់ ៕