ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខួបទី ៣៨ ថ្ងៃជ័យជំនះ ៧ មករា និងជប់លៀងជូនមន្ត្រីរាជការទូទាំងខេត្ត


ថ្ងៃ ៧មករា ១៩៧៩ ត្រូវបានទទួលស្គាល់ថាជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែររួចផុតពីការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃគ្រប់បែបយ៉ាង ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរដែលប្រាត់ប្រាស់គ្រួសារបានជួបជុំក្រុមគ្រួសារឡើងវិញ។
ដើម្បីអបអរសាទខួបទី ៣៨ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-០៧ មករា ២០១៧ នៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពទូទាំងខេត្តដើម្បីពិភាក្សាត្រៀមរៀបចំរំលឹកខួបទី ៣៨ ថ្ងៃជ័យជំនះ ៧ មករា និងជប់លៀងថ្លែងអំណរគុណដល់មន្ត្រីរាជការទូទាំងខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
fb_img_1481517459033 fb_img_1481517461990 fb_img_1481517468543