នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯ.ឧ ឡាយ វណ្ណៈ អភិបាលខេត្ត តាកែវ រួមដំណើរដោយ លោកប្រធានមន្ទីជុំវិញខេត្ត លោក កេត ម៉ៅ អភិបាលស្រុក ទ្រាំង លោកឈួន ផាន់នី អភិបាលរងស្រុក បានអញ្ជើញចុះពិនិត្យមើលផ្លូវលំដែលខូចខាត ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក ដែលស្ថិតនៅក្នុង ភូមិសាស្ដ្រ ឃុំធ្លក ឃុំសំបួរ ស្រុកទ្រាំង ។ ក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯ.ឧ អភិបាលខេត្ត និងខិតខំប្រឹងប្រែងស្វែងរកថវិកា យកមកជួសជុលផ្លូវដែលខូច អោយបានល្អឡើងវិញងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។