ការអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ព្រមទាំងនាំយកនូវសម្ភារសិក្សារួមមានសៀវភៅ និងប៊ិច ទៅចែកជូនប្អូនៗសិស្សានុសិស្ស ទូទាំងឃុំអង្គប្រាសាទ


នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅអនុវិទ្យាល័យ សុខ អាន អង្គប្រាសាទ ស្ថិតនៅ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ រួមអមដំណើរដោយ លោក ង៉ែត សូដា នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងកញ្ញា ចាន់ វណ្ណៈ តំណាងលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ព្រមទាំងនាំយកនូវសម្ភារសិក្សារួមមានសៀវភៅ និងប៊ិច ទៅចែកជូនប្អូនៗសិស្សានុសិស្ស ទូទាំងឃុំអង្គប្រាសាទ ចំនួន ១៤៥៦នាក់ ស្រី៧២០នាក់។ ក្នុងពិធីនេះឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែងពីមុនលើទីតាំងនេះ (អនុវិទ្យាល័យ សុខ អាន អង្គប្រាសាទ) មិនមានសាលាសម្រាប់កូនៗ ចៅៗ ក្មួយ សិក្សានៅទីនេះទេ ប៉ុន្តែឥលូវសាលាបានមកដល់ជិតផ្ទះរបស់ កូនៗ ចៅៗ ក្មួយៗ ហើយ ដូច្នេះសូមកូនៗ ចៅៗ ក្មួយ ត្រូវខិតខំរៀន ក្រេបយកចំណេះដឹងថ្មីៗពីលោកគ្រូ អ្នកគ្រូ ឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ និងអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ពលរដ្ឋថ្លៃថ្នូរ និងពលករជំនាញ ដើម្បីអភិវឌ្ឍភូមិ ឃុំ និងប្រទេសជាតិរបស់យើងឲ្យមានការរីចម្រើនបន្ថែមទៀត។
15079073_653926951445461_7332368699804889660_n 15095627_653926874778802_6261643434250385333_n 15134572_653927124778777_4432523943737980641_n 15170777_653926784778811_9145541552989622500_n 15192565_653926881445468_2543410807034854785_n