ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ ក្នុងស្រុកអង្គរបុរី បានចុះសាកសួសុខទុក្ខ និងចែកអំណោយជាអង្ករជូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១និងក្រ២ ក្នុងឃុំពន្លៃ ស្រុកអង្គរបូរីមានចំនួន០៦ភូមិ សរុបចំនួន ២៤០គ្រួសារ


កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ ក្នុងស្រុកអង្គរបុរី បានចុះសាកសួសុខទុក្ខ និងចែកអំណោយជាអង្ករជូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១និងក្រ២ ក្នុងឃុំពន្លៃ ស្រុកអង្គរបូរីមានចំនួន០៦ភូមិ សរុបចំនួន ២៤០គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមបាននាំមកនូវការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនចំពោះប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរីជាពិសេសក្នុងឃុំពន្លៃ ព្រមទាំងបានជម្រាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលលោកតែងតែណែនាំមន្ត្រីក្រោមឱវាទទាំងអស់ត្រូវខិតខំបម្រើ និងចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ ហើយក្នុងនាមអភិបាលខេត្តតាកែវឯកឧត្តមប្តេជ្ញាថានឹងយកអស់កម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍ខេត្តតាកែវឱ្យមានការរីកចម្រើនទៅមុខជានិច្ច។ចំពោះអង្ករដែលចែកជូនបងប្អូននាពេលនេះទោះបីជាមិនច្រើនក្តីក៏ប៉ុន្តែវាអាចជួយសម្រួលនូវការខ្វះខាតរបស់បងប្អូនបានខ្លះដែរ ដែល បានមកពីការគៀងគរជំនួយពីសប្បុរសជននានារួមទាំងថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តមមួយចំនួនទើបយើងអាចមានអង្ករចែកជូនបងប្អូន។ ឯកឧត្តមបន្តទៀតថានេះវប្បធម៌នៃការចែករំលែករបស់ប្រជាពលរដ្ឋខ្មែរយើងអ្នកដែលមានលទ្ធភាពចែករំលែកដល់អ្នកដែលខ្វះខាត ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីប្រកាន់និន្នាការនយោបាយណាក៏ដោយចេះស្រលាញ់សាមគ្គីគ្នាទើបប្រទេសជាតិរបស់យើងរីកចម្រើន។
នាពេលនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិការដល់លោកយាយពិការភ្នែក ០៤រូបដោយម្នាក់ៗ១០ម៉ឺនរៀល និងជួយដីចំនួន ៥០ឡានដល់ប្រជាពលរដ្ឋក្នុងឃុំពន្លៃដើម្បីចាក់បំពេញខ្នងទំនប់ព្រែកច្រាចផងដែរ។
960288_444840952354063_4384895865683649792_n 11053873_444840939020731_3051482163878481801_n 11401194_444840935687398_8443971236065885997_n 11402930_444841039020721_598205450699907468_n 11406884_444840899020735_5571904050840716317_n