នៅការិយាល័យគណបក្សប្រជាជនកម្ពុជា ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរសីុវិល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង និងជាប្រធានចង្កោម៦ឃុំរបស់ស្រុកទ្រាំង និងប្រតិភូក្រុមការងារថ្នាក់ជាតិ ក្នុងចង្កោម៦ឃុំ រួមដំណើរដោយ លោក កេត ម៉ៅ អភិបាលស្រុក ប្រធានគណបក្សស្រុក លោក អ៊ុ ចំរើន អភិបាលរងស្រុក លោក យស ឆែម លោក ព្រំ ឆាត លោក នាង សុខុមក្រុមប្រឹក្សាស្រុក ព្រមទាំងក្រុមការងារ ថ្នាក់ស្រុក បានអញ្ជើញចូលរួម ប្រជុំ ជាមួយក្រុមប្រឹក្សាឃុំ ក្នុងចង្កោម ទាំង ០៦ ឃុំ របស់ស្រុកទ្រាំង ដើម្បីតាមដានត្រួតពិនិត្យ សកម្មភាព ការចុះឈ្មោះបោះឆ្នោត និងលើកទិសដៅ អនុវត្តបន្ត ដើម្បីឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ ទី៤ នាឆ្នាំ២០១៧ ខាងមុខនេះ ។