បន្ទាប់ពីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១៩៧គ្រួសារ នៅភូមិទួលសាំងខ និងភូមិព្រៃសំបួរ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចុះសួរសុខទុក្ខលោកអ៊ុំ អ៊ូ លន រស់នៅក្នុងភូមិកំពង់ហ្លួង ឃុំអង្្ករបុរី ស្រុកអង្គរបុរី ជាអតីតអធិការរងស្រុកអង្គរបុរីដែលបានចូលនិវត្តន៍ទៅហើយ ហើយកំពុងមានជម្ងឺ។ឯកឧត្តមបានផ្តាំផ្ញើរលោកអធិការស្រុក និងលោកអភិបាលស្រុកត្រូវយកចិត្តទុកដាក់ចំពោះលោកអ៊ុំ ព្រមទាំងឧស្សាហ៍មកមើល និងសួរសុខទុក្ខគាត់ហើយរាយការណ៍ជូនឯកឧត្តមយ៉ាងតិចមួយខែម្តង។នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិការចំនួន ១៥០ដុល្លារជូនដល់លោកអ៊ុំដើម្បីព្យាបាលជម្ងឺ រីឯលោកអធិកាស្រុកក៏បានឧបត្ថម្ភ ១០ម៉ឺនរៀលក្នុង១ខែផងដែរ។
ក្រោយពីសាកសួរសុខទុក្ខលោកអ៊ុំ អ៊ូ លន រួចមកឯកឧត្តមអភិបាលខេត្តក៏បានបន្តចុះចែកអង្ករដល់ប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន ៩៣គ្រួសារ បន្ថែមទៀតស្ថិតក្នុងភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី។