ពិធីសម្ភោធដាក់អោយប្រើប្រាស់ កុដិមួយខ្នង ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តទួលសំបូរស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី


កុដិមួយខ្នង ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តទួលសំបូរស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានសម្ភោធដាក់ ឱ្យប្រើប្រាស់នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមាន ការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋចំនួន ៦៥០នាក់។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ព្រមទាំងបានលើកឡើងពីភាពរីកចម្រើននានារបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសគឺការនាំមកនូវឯកភាពជាតិ និងសុខសន្តិភាព ពេញលេញនៅក្នុងប្រទេស។
ឯកឧត្តមបន្តថា ដោយសារមានឯកភាពជាតិ និងសន្តិភាពពេញលេញនេះហើយទើបពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យើងអាចចូលរួមកសាងសមិទ្ធផលនានានៅថ្ងៃនេះ ដូច្នេះសូមបងប្អូនបន្តនូវវប្បធម៌សាមគ្គីគ្នា ស្រលាញ់រាប់អានគ្នា កុំជេរប្រមាថ ឬលាបព័រណ៍ឱ្យគ្នាទោះបីជាប្រកាន់សាសនា ឬនិន្នាការនយោបាយខុសគ្នាក៏ដោយ។
10658564_519454871559337_4486453545109213546_o 12466304_519453328226158_190833912582593331_o 12469493_519453481559476_5330277977282701509_o 12489279_519453491559475_3286979343332014351_o 12493946_519454531559371_7609791729471932572_o