ថវិកាចំនួន២៤,០០០,០០០រៀល ជាថវិកាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយស សមាគមន៏អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០៦នាក់ ដែលជាសមាជិកបេឡាមរណៈសង្រ្គោះខេត្តតាកែវ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅសាលាខេត្តតាកែវ។ សកម្មភាពនេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ។ឯកឧត្តមបានឧបត្ថម្ភសមាជិកគ្រួសារនៃសពទាំង០៦នាក់ក្នុង០១នាក់ទទួលបាននូវអង្ករចំនួន ៥០គីឡូ មីយើង០២កេស។ សូមបញ្ជាក់ថាសមាជិកគ្រួសារសពដែលមកទទួលថវិកាបេឡាមរណៈរួមមានៈ
ក.ស្រុកបាទីៈ
១. លោក យួន សុខន
២.លោកស្រី មិន សំអុល
៣.លោកស្រី ស្រ៊ន ស្រី
ខ. ក្រុងដូនកែវ
១.លោកស្រី រស់ សម្បត្តិ
គ. ស្រុកព្រៃកប្បាស
១. លោកស្រី ឯក ណារិន
ឃ. ស្រុកគិរីវង់
១. លោក នៅ សុវណ្ណ