យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅបរិវេណសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ បានរៀបចំពិធីជប់លៀងជូនមន្ត្រីរាជការសាលាខេត្តតាកែវ ដើម្បីអបអរសាទរខួបលើកទី៣៦ ថ្ងៃជ័យជំនះ ៧មករា ដែលជា ខួបកំណើតទី២ របស់ពលរដ្ឋខ្មែរទូទាំងប្រទេស ដោយមានការចូលរួមពីឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត គណៈអភិបាល ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោក លោក ស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវយ៉ាងច្រើនកុះករប្រកប ដោយទឹកចិត្តសប្បាយរីករាយចំពោះថ្ងៃ៧មករាដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។