ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៨៖៣០នាទី នៅសាលាខេត្តតាកែវ បានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុកទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំៈ
១.ត្រៀមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ
២.រៀបចំប្រតិទិនការងារ និងរបាយការណ៏ប្រចាំសប្តាហ៏របស់រដ្ឋបាលស្រុក
៣. ធ្វើរបាយការណ៏ប្រចាំសប្តាហ៏ស្តីពីសកម្មភាពចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិតាមស្រុកនីមួយៗ
៤.បញ្ហាផ្សេងៗ
ក្រៅពីរបៀបវារៈទាំង០៤ខាងលើ ឯកឧត្តមអភិបាលខេត្តបានណែនាំសមាជិក សមាជិកា អង្គប្រជុំទាំងអស់ត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ពីព្រោះយើងជាអ្នកបម្រើគាត់ យើងមិនមែនជាចៅហ្វាយរបស់គាត់ទេ។ ឯកឧត្តមសូម ស្វាគមន៏ទទួលយកនូវមតិរិះគន់របស់សាធារណជនដើម្បីស្ថាបនា និងអភិវឌ្ឍន៏ខេត្ត។ បន្ថែមពីនេះឯកឧត្តម បានសម្រេចបែងចែកស្រូវពូជ អង្ករ និងប្រេងតាមការស្នើសុំ ទៅតាមភាពចាំបាច់របស់ក្រុង ស្រុករួមមានៈ
.ស្រុកត្រាំកក់ ស្រូវពូជ០១តោន និងអង្ករ ០៣តោន
.ស្រុកសំរោង ស្រូវពូជ១,៥តោន និងអង្ករ០៤តោន
.ក្រុងដូនកែវ ស្រូវពូជ០១តោន និងអង្ករ ០៣តោន
.ស្រុកបាទី អង្ករ ០៣តោន
.ស្រុកព្រៃកប្បាស អង្ករ ០២តោន
.ស្រុកទ្រាំង អង្ករ ០៣តោន ប្រេង ១៣០០ លីត្រ( ឃុំធ្លក ៨០០លីត្រ និងឃុំអង្កាញ់ ៥០០លីត្រ)