ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីខួបកំណើតព្រះយេស៊ូ (ណូអែល) ស្ថិតនៅព្រះវិហាសម្ព័ន្ធមេត្រី ក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ


ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីខួបកំណើត ព្រះយេស៊ូ (ណូអែល) ស្ថិតនៅព្រះវិហាសម្ព័ន្ធមេត្រី ក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកពីការបើកទូលាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិទៅតាមជំនឿ សាសនារៀងៗខ្លួន ហើយរាជរដ្ឋាភិបាលបានយកចិត្តទុក្ខចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ដោយមិនប្រកាន់ និន្នាការនយោបាយ និងសាសនាឡើយបើទោះបីជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែកថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ កត្តាទាំងនេះហើយដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជារួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងសាមគ្គីភាពគ្នា។ ឯកឧត្តមក៏បានសំណូមពរប្រជាពលរដ្ឋទាំងអស់ត្រូវបន្តនូវវប្បធម៌ស្រលាញ់សាមគ្គីគ្នាបន្តទៀតដោយមិនប្រកាន់សាសនាអ្វីទាំងអស់ដើម្បីប្រទេសកម្ពុជាជាប្រទេសមួយមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជានិរន្ត។
12291720_503885179782973_8073870947083845099_o 12304483_503885169782974_8466150966543837834_o 12322970_503885166449641_4838023884766314096_o-1 12339484_503885173116307_3771849503475031591_o