នៅរសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានដឹកនាំ លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត សាលាក្រុងដូនកែវ មន្ទីរ ស្ថាប័ន អង្គភាពនានា កងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ គរុសិស្ស និងសិស្សានុសិស្សក្នុងក្រុងដូនកែវ សម្រាមដើម្បីសម្អាតបរិស្ថាន និងដើម្បីអបអរទិវាទីក្រុងស្អាតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍ ព្រមទាំងបង្ហាញជូនសាធារណជននូវពានរង្វាន់ផ្ការំដួល២ទងដែលក្រុងទើបតែ ទទួលបាននាពេលថ្មីៗនេះ។ ដោយមានការចូលរួមពីលោក ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអានសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ទិវាទីក្រុងស្អាត និងបានជម្រាបជូនអង្គពិធីទាំងមូលនូវផែនការ អភិវឌ្ឍន៍ក្រុងដូនកែវមួយចំនួនដូចជាការជួសជុលកែលម្អរវិមានឯករាជ្យឱ្យមានសោភ័ណ្ឌភាព ការរៀបចំឱ្យមាន សួនច្បាដែលមានទំហំ៩ហិកតា ក្នុងឆ្នាំ២០១៥នេះខេត្តមានផែនការធ្វើផ្លូវចំនួន១៤ខ្សែក្នុងក្រុង ហើយបន្ទាប់ពីនោះ យើងនឹងអភិវឌ្ឍផ្លូវក្នុងក្រុងទាំងអស់ឱ្យក្លាយជាផ្លូវកៅស៊ូ ។