ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ទទួលអំណោយជាអង្ករចំនួន ១៥តោន ពីរោងម៉ាស៊ីនកិនស្រូវ ហ្គោលដិន ដូនកែវ រាយស៍មីល


“អង្ករទាំងនេះនឹងចែកដល់ដៃប្រជាពលរដ្ឋយ៉ាងពិតប្រាកដ” នេះជាការអះអាងរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញទទួលអំណោយជាអង្ករចំនួន ១៥តោន ពីរោងម៉ាស៊ីនកិន ស្រូវ ហ្គោលដិន ដូនកែវ រាយស៍មីល នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិជ្រេស សង្កាត់រការក្នុង ក្រុងដូនកែវ។ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា ពុង ឃាវសែ ដែលបានផ្តល់អង្ករដល់ឯកឧត្តម សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ គ្រួសារទាហានក្រីក្រនៅក្នុងខេត្តតាកែវ នេះហើយគឺជា វប្បធម៌នៃការចែករំលែកដែលប្រជាពលរដ្ឋកម្ពុជាយើងតែងតែប្រតិបត្តិជាប់ជានិច្ចក្នុងការយកអាសារគ្នាទៅវិញទៅមក។
1149472_432770363561122_8752978159168436741_o 10682387_432770383561120_7331717698540484346_o 11042301_432770450227780_4807777097769182812_o 11058220_432770440227781_1341634744705281848_o