‎ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៅវត្តពោធិ៏សួស្តី ហៅវត្ត ប្រថុយ ស្ថិតក្នុងសង្កាត់បារាយណ៏ ក្រុងដូនកែវ


បន្ទាប់ពីបានដឹកនាំលោកអភិបាលរងខេត្ត លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មន្រ្តីសាលាខេត្តតាកែវ អញ្ជើញគោរពវិញាណក្ខន្ធបងប្អូនយុទ្ធជនពលីជីវិតបូជា សាច់ស្រស់ ឈាមស្រស់ក្នុង សង្រ្គាមដើម្បីការពារប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋដែលបានចែកឋានទៅកាន់លោកខាងមុខរួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៅវត្តពោធិ៏សួស្តី ហៅវត្ត ប្រថុយ ស្ថិតក្នុងសង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥។ក្នុងពិធីនេះឯកឧត្តមបាននាំយកទេយ្យវត្ថុរួមាន មី៤០កេស ទឹកដោះគោ២កេស ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស តែ៣គីឡូ ស្កសរ១០គីឡូ ទឹកស៊ីអីវ ៤យួ ទឹកត្រី៤យួ អង្ករ២០០គីឡូ បច្ច័យសម្រាប់កសាងវត្តចំនួន ១,២០០,០០០រៀល ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ញាតិការទាំង៧សន្តានដែលបានចែកឋានទៅ ជូនថវិកាដល់លោកតា លោកយាយ អ៊ុំ ពូ មីង ដែលបានចូលរួមចំនួន១៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា១០,០០០រៀល និងជូនកម្លាំងប្រជាការពារ ចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល។
12088175_488154764689348_8070225985265474632_n 12107285_488154921355999_2987019239515300652_n 12141530_488154721356019_8262142092214003793_n 12141530_488154731356018_6096508038894582260_n 12143257_488154571356034_1544102549499212987_n