“សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជា សុខទុក្ខ និងជាការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងតែខិតខំដោះស្រាយគ្រប់ការលំបាក គ្រប់ឧបសគ្គទាំងអស់ ដោយប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ដើម្បីប្រទេសជាតិមានការរីកចម្រើន ដើម្បីប្រជាពលរដ្ឋ របស់សម្តេចរស់នៅប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាសុខទុក្ខ និងជាការលំបាករបស់ថ្នាក់ដឹកនាំខេត្ តតាកែវទាំងមូល” នេះគឺជាប្រសាសន៏របស់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងដូនកែវ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ លោកហ៊ឹម សុវណ្ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរ នគរបាល និងប្រពន្ធឈ្មោះ សាយ សុខឿន អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីធនាគារជាតិ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានទទួលរងគ្រោះដោយអគ្គីភ័យបានឆាបឆេះផ្ទះ កាលពីវេលាម៉ោងប្រមាណ ៧ យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានរលត់ទាំងស្រុងហើយមកដល់ម៉ោង៨:៣៥។ក្នុងឪកាសនេះដែរឯកឧត្តម បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០ ដុល្លារអាមេរិក និងអង្ករចំនួន ១០០គីឡូក្រាមជូនដល់គ្រួសាររងគ្រោះ និងប្រជាការពារភូមិចំនួន ៦នាក់ ក្នុងម្នាក់ ទទួលបាន ២០ ០០០ រៀល និងនាំយកអំណោយរបស់កាកបាទក្រហមរួមមាន ថវិកា ៣០០ ០០០រៀល និងសម្ភារមួយចំនួន ព្រមទាំងជម្រុញដល់អាជ្ញាធរមូលដ្ឋានសូមជួយសាងសង់ដំបូលផ្ទះដើម្បីស្នាក់នៅបណ្តោះអាសន្ន។