កាលពីថ្ងៃទី២១-២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម គិន ណែត សមាជិក ក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តតាកែវ អញ្ជើញទស្សនកិច្ចផ្លូវការ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ាងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋ ប្រជាមានិត្យចិន។
នៅក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូន ភាគីមិត្តអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយកំរិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ខេត្តតាកែវ ព្រមទាំងបានបង្ហាញពីសក្តានុពលនានាក្នុងខេត្ត និងបាន អំពាវនាវដល់អ្នកវិនិយោគទុននៅក្នុងទីក្រុងស៊ាងយ៉ាង ពិនិត្យលទ្ធភាព ធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ជាពិសេសលើវិស័យកសិកម្មដូចជា វិនិយោគលើ រោងចក្រផលិតគ្រឿងយន្តកសិកម្ម រោងចក្រផលិតជី កសិកម្ម រោងចក្រផលិតចំណីសត្វ…។ល។ ។
ឯកឧត្តមបានបញ្ជាក់ថា នេះ គឺឱកាសដ៏ល្អមួយសម្រាប់វិនិយោគិន ក្នុងការជ្រៀតចូលទីផ្សារកម្ពុជាក៏ដូចជាប្រទេស ជិតខាងកម្ពុជា ពីព្រោះប្រទេសកម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្លាំង ខាងវិស័យកសិកម្ម ហើយតម្លៃពលកម្មមានកម្រិតទាបជាង ប្រទេស ជិតខាង។ មិនតែប៉ុណ្ណោះការវិនិយោគនេះនឹងជួយបង្កើតការងារបន្ថែម ទៀតដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ជាពិសេសនឹងធ្វើឱ្យតម្លៃនៃ ផលិតផលទាំងនោះនៅក្នុងប្រទេសកម្ពុជាមានតម្លៃកាន់តែប្រកួត ប្រជែង ដែលអាចបង្កលទ្ធភាពដល់ប្រជាពលរដ្ឋកម្ពុជាអាចទិញយក មកប្រើប្រាស់បាន។
ជាកិច្ចឆ្លើយតប ភាគីក្រុងស៊ាងយ៉ាង បានបង្ហាញពីចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើឱកាសវិនិយោគនៅក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងបានលើកឡើងពីភាពរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា របស់ខ្លួនលើផ្នែកកសិកម្ម ដែលសាកសមទៅនឹងស្ថានភាពនៅក្នុង ប្រទេសកម្ពុជា ហើយលោកអភិបាល ក្រុងស៊ាងយ៉ាងនឹងដឹកនាំ ប្រតិភូក្រុងក៏ដូចជាអ្នកវិនិយោគទៅទស្សនកិច្ចនៅក្នុងខេត្តតាកែវ នា ពេលឆាប់ៗខាងមុខនេះដើម្បីពិនិត្យ សិក្សា និងពិភាក្សាឱ្យបានលំអិត បន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរយៈពេល៥ថ្ងៃនេះ ប្រតិភូខេត្តតាកែវបានទៅទស្សនកិច្ចនៅរោងចក្រ សហគ្រាសជា ច្រើនដូចជា តំបន់ស្រែគំរូដែលប្រើបច្ចេកវិទ្យាទំនើបដូចជាប្រើ យន្តហោះបញ្ជាដើម្បីបាញ់ថ្នាំ ដែលចំណាយពេលវេលាតិច និងមានប្រសិទ្ធិភាពខ្ពស់ រោងចក្រផលិតចំណីសត្វ រោងចក្រផលិតគ្រឿងយន្តកសិកម្ម រោងចក្រផលិតជីកសិកម្ម…។ល